អ្នកកាសែតអង់គ្លេស៖ បម្រាមមិនឱ្យលោកចូលកម្ពុជា នឹងមិនអាចបង្អាក់លោកមិនឱ្យរាយការណ៍ពីបញ្ហាបរិស្ថានបានឡើយ

អ្នកកាសែតជនជាតិអង់គ្លេស លោក ជឺរល ហ្វ្លីន (Gerald Flynn) ដែលត្រូវបានរដ្ឋាភិបាលកម្ពុជាចេញបម្រាមដាក់ក្នុងបញ្ជីខ្មៅមិនឱ្យចូលប្រទេសកម្ពុជាវិញដោយគ្មានកាលកំណត់នោះ ប្រាប់វិទ្យុអាស៊ីសេរីថា លោកនឹងនៅតែបន្តរាយការណ៍ពីបញ្ហាបរិស្ថាននៅកម្ពុជាដដែល។ លោក ជឺរល ហ្វ្លីន ថាការហាមប្រាមមិនឱ្យលោកចូលក្នុងប្រទេសកម្ពុជាវិញ នឹងមិនអាចបញ្ឈប់ព័ត៌មានមិនឱ្យលេចឮចេញទៅដល់ពិភពលោកខាងក្រៅបានឡើយ៕