មតិលើបណ្ដាញសង្គម៖«ប្រយ័ត្នព្រះអង្គចេកព្រះអង្គចមកាច់ បើដូរឈ្មោះសួនព្រះរាជដំណាក់ទៅតេជោសន្ដិភាព»

អ្នកប្រើប្រាស់បណ្ដាញសង្គមបានបញ្ចេញមតិផ្សេងគ្នា ជុំវិញគម្រោងរបស់អាជ្ញាធរខេត្តសៀមរាប ចង់ប្តូរឈ្មោះសួនច្បារដំណាក់ស្ដេច ឬសួនព្រះរាជដំណាក់ ទៅជាសួនតេជោសន្តិភាពវិញ។ ពួកគាត់ថា ដើម្បីនយោបាយបន្លំភ្នែករាស្ត្រ និងដើម្បីឈ្នះហើយឈ្នះទៀតគ្មានទីបញ្ចប់នោះ សូម្បីតែសួនច្បារក៏មិនលើកលែងដែរ។