អ្នកវិភាគ៖​ ​​កម្ពុជា​អាចមានហានីភ័យច្រើន ​ក្រោយ​ចេញ​ពីក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច (LDCs)​

​#សម្រង់សម្ដីសំខាន់ៗ​៖​ អ្នក​វិភាគ​នយោបាយ​លោក​ គឹម សុខ​ ​​ថ្លែង​ក្នុង​វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ីសេរី​សម្រាប់​យប់ថ្ងៃ​អង្គារ ​ទី​១១ ​ខែ​កុម្ភៈ​ថា​កម្ពុជា​មិនទាន់​បាន​ត្រៀម​ខ្លួន​រួចរាល់​​នៅ​ឡើយ ​ដើម្បី​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ ព្រោះ​វិស័យ​ធំៗ​មួយ​ចំនួន​នៅ​ពឹង​ផ្អែក​លើ​បរទេស។​ ​​លោក​ ឯម សុវណ្ណារ៉ា​ ​អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​ក៏យល់​ស្រប​ផងដែរ​ថា​កម្ពុជា​គួរ​បន្ត​នៅ​ក្នុង​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច (LDCs) ដើម្បី​ទទួល​បាន​ជំនួយ​ និង​ការ​អនុគ្រោះ​ពន្ធ​នានា​បន្ត​ទៀត៕​