រំលងទៅមាតិកាចម្បងអង្គការសហជីព១២ស្ថាប័នដាក់លិខិតទៅក្រសួងការងារ ដើម្បីបង្ហាញពីបញ្ហាប្រឈមពាក់ព័ន្ធនឹងការអនុវត្តសិទ្ធិការងារ
តំណាងអង្គការ សមាគម និងសហជីព ដែលធ្វើការទៅលើសិទ្ធិការងារ និងសិទ្ធិមនុស្សប្រមាណ៥០នាក់ មកពីស្ថាប័នចំនួន១២ នៅព្រឹកថ្ងៃទី០៨ ខែធ្នូ បានដាក់លិខិតទៅក្រសួងការងារ ដើម្បីស្នើសុំជួបរដ្ឋមន្ត្រីក្រសួងការងារ លោក ហេង សួរ ឱ្យពិនិត្យឡើងវិញចំណុចមួយចំនួន ដែលរឹតត្បិតទៅដល់សេរីភាពសហជីព ការរំលោភសិទ្ធិការងារ និងការគំរាមកំហែងលើថ្នាក់ដឹកនាំសហជីព។