សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ប្រាប់​មេ​ដឹកនាំ​សាសនា​ពិភព​លោក​ពី​ការ​​គាប​សង្កត់​ផ្នែក​សិទ្ធិ​សាសនា​ពី​សំណាក់​វៀតណាម

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ បាន​បញ្ជូន​តំណាង​ចូល​រួម​កិច្ច​ប្រជុំ​​ឆ្នាំ​២០២៥ ​ស្ដី​អំពី​សេរីភាព​សាសនា​ពិភពលោក​នៅ​រដ្ឋធានីវ៉ាស៊ីនតុន​រយៈ​ពេល​ពីរ​ថ្ងៃ​ដើម​សប្ដាហ៍​នេះ។​ ក្នុង​កិច្ច​ប្រជុំ​នោះ ​សហព័ន្ធ​បាន​ជម្រាប​ជូន​មន្ត្រី​សហរដ្ឋអាមេរិក ​មេដឹកនាំ​សាសនា​ និង​អ្នកជំនាញ​ផ្នែក​សិទ្ធិមនុស្ស​អំពី​ការ​ធ្វើ​ទុក្ខ​ទុក្ខបុកម្នេញ​ផ្នែក​សាសនា​ ពី​សំណាក់​រដ្ឋាភិបាល​វៀតណាម​មក​លើ​ជនជាតិ​ដើម​ខ្មែរ​កម្ពុជាក្រោម។