កូដករ​​ណាហ្គាវើល​ដ៍​៖ ​វិវាទ​ការងារ​​អាច​បញ្ចប់​លុះត្រា​ថៅកែ​ទទួល​យក​កញ្ញា ឈឹម ស៊ីថរ ឱ្យ​ចូល​ធ្វើ​ការងារ​វិញ

ក្រុម​កូដ​ករណាហ្គាវើលដ៍ (NagaWorld) ដាក់​លក្ខខណ្ឌ​ថា ដំណោះ​ស្រាយ​ដែល​ឈាន​ដល់​ការ​បញ្ចប់​វិវាទ​ការងារ​ដ៏រ៉ាំរ៉ៃ​មួយ​នេះ​បាន​ លុះត្រា​តែ​ថៅកែ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ទទួល​យក​តំណាង​សហជី​របស់​ពួកគាត់​ គឺកញ្ញា ឈឹម ស៊ីថរ ឱ្យ​ចូល​ធ្វើ​ការ​វិញ និង​ចូល​តុ​ចចារ​រកដំណោះស្រាយ​ជូន​ពួក​គាត់​ដែល​ជា​កូដករ៕