រំលងទៅមាតិកាចម្បងអ្នកសៀមរាបមិនពេញចិត្តនឹងការប្តូរឈ្មោះ «សួនព្រះរាជដំណាក់» ទៅជា «សួនតេជោសន្តិភាព»
ពលរដ្ឋមួយចំនួននៅខេត្តសៀមរាប មិនពេញចិត្តដែលអាជ្ញាធរប្តូរឈ្មោះសួនព្រះរាជដំណាក់ ទៅជាឈ្មោះសួនតេជោសន្តិភាព។ ពួកគេយល់ឃើញថា អាជ្ញាធរកំពុងព្យាយាមលុបបំបាត់ទីតាំងប្រវត្តិសាស្ត្ររបស់ព្រះមហាក្សត្រជំនាន់មុនៗ ដែលភ្ញៀវទេសចរតែងតែធ្វើដំណើរកម្សាន្តក្នុងតំបន់នោះ។