អាដហុក៖ ឆ្នាំ២០២៤ អាជ្ញាធរ​មូលដ្ឋាន​រឹតត្បិត​សេរីភាព​បញ្ចេញ​មតិ និង​ការ​ជួប​ជុំ​កាន់តែ​ខ្លាំង

សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) រក​ឃើញ​ថា ​លំហ​សេរីភាព​បញ្ចេញមតិ និង​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី​កាន់តែ​ធ្លាក់​ចុះ និង​គាបសង្កត់​ធ្ងន់ធ្ងរ ដោយសារ​អាជ្ញាធរ​មូលដ្ឋាន​មួយ​ចំនួន​អនុវត្ត​ផ្ទុយ​ពី​ច្បាប់​ជាតិ និង​អន្តរជាតិ។ ក្រុម​សង្គម​ស៊ីវិល ស្នើ​ឱ្យ​រដ្ឋាភិបាល​ទទួលយក​របាយការណ៍​នេះ ​ទៅ​កែ​លម្អ​បញ្ហា​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ឱ្យ​ប្រសើរ​វិញ​សម្រាប់​ផល​ប្រយោជន៍​ជាតិ៕ 👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/zPNdTVljybw