ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ​ធ្វើ​យុទ្ធនាការ​ប្រឆាំង​នឹង​ជំនួញ​ទីផ្សារ​ងងឹត​របស់​លោក​​ ហ៊ុន តូ​

ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ​កំពុង​ធ្វើ​យុទ្ធនាការ​ជំរុញ​ទៅ​សហគមន៍​អន្តរ​ជាតិ​ឱ្យ​ដាក់​ទណ្ឌកម្ម​ទៅលើ​ ហ៊ុន តូ​ ដែល​ជា​ក្មួយ​ប្រុស​លោក​ ហ៊ុន សែន ​ប្រធាន​ព្រឹទ្ធសភា ​និង​ត្រូវ​ជា​បង​ជីដូន​មួយ​របស់​​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន ម៉ាណែត។​ ​ ​យុទ្ធនាការ​នេះ​នៅ​ក្រោយ​ពី​របាយការណ៍​ស៊ើប​អង្កេត​មួយ​កាល​ពីថ្ងៃទី១០​ ខែ​កក្កដា​ របស់​ក្រុមហ៊ុន​វិភាគ​ទិន្នន័យ​​ប្រតិបត្តិការ​កុំព្យូទ័រ​ប្រព័ន្ធ​បច្ចេកវិទ្យា​របស់​ចក្រភព​អង់គ្លេស​ឈ្មោះ​Elliptic​ដែល​រក​ឃើញ​ អំពី​ការ​ពាក់ព័ន្ធ​របស់​អ្នក​ឧកញ៉ា​ ហ៊ុន តូ ​​ក្នុង​ជំនួញ​ទីផ្សារ​ងងឹត​នៅ​អាស៊ី​អាគ្នេយ៍។​ ​ ​​​សូម​ស្តាប់​និង​ទស្សនា​កិច្ច​សម្ភាសន៍​ជាមួយ​អ្នកស្រី​ ​មូរ សុខហួរ​ ប្រធាន​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ​ជុំវិញ​រឿង​នេះ​ដូច​តទៅ៕ ​