រំលងទៅមាតិកាចម្បងមតិលើបណ្ដាញសង្គមភាគច្រើនមិនគាំទ្រឱ្យអ្នកប្រជាធិបតេយ្យក្រៅប្រទេសទទួកយកកូនធម៌លោក ហ៊ុន សែន
ទស្សនៈមហាជនលើបណ្ដាញសង្គមកំពុងមានការចាប់អារម្មណ៍ខ្លាំងទាក់ទងនឹងសារបែកធ្លាយសាររបស់ពុកធម៌ ហ៊ុន សែន និងកូនធម៌ សេង សារី។ ក្រោយមានសារបែកធ្លាយ និងការបកស្រាយលាងខ្លួនរបស់បណ្ឌិត សេង សារី ជាមួយវិទ្យុអាស៊ីសេរីលោក ហ៊ុន សែន និងកូនធម៌ សេង សារី បានលេងល្បែង នយោបាយសាចទឹកដាក់គ្នា ដោយចោទប្រកាន់គ្នាទៅវិញទៅមក។ អ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនចាត់ទុកករណីនេះ ជាល្បែងនយោបាយបោកប្រាស់ប្រជាពលរដ្ឋ។