រំលងទៅមាតិកាចម្បងពលរដ្ឋខ្មែរមួយចំនួនធ្វើដំណើរឆ្លងប្រទេសមកចូលរួមសមាជស្ដីពីដំណោះស្រាយបញ្ហាសម្រាប់កម្ពុជា
ពលរដ្ឋខ្មែរមកពីរដ្ឋនានានៃប្រទេសអូស្ត្រាលី និងមកពីប្រទេសមួយចំនួន លើកឡើងថា ពួកគាត់ ខំធ្វើដំណើរមកពីឆ្ងាយដើម្បីចូលរួមសមាជស្តីពីដំណោះស្រាយបញ្ហាកម្ពុជានៅទីក្រុងម៉ែលប៊ន (Melbourne) នៅថ្ងៃអាទិត្យទី២៣ ខែកុម្ភ: គឺពួកគាត់ចង់ឃើញប្រទេសកម្ពុជា មានលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សពិតប្រាកដ។ ពួកគាត់ផ្ញើសារទាមទារឲ្យលោក ហ៊ុន សែន ចេះស្តាប់មតិពលរដ្ឋ ហើយងាកទៅដោះស្រាយបញ្ហាធំៗដែលកំពុងកើតមានក្នុងប្រទេសកម្ពុជា។