កូដករណាហ្គាវើលដ៍៖ ចោទថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ថា «មានចេតនាចង់រំលាយសហជីព»

ក្រុមកូដករណាហ្គាវើលដ៍ (NagaWorld) ចោទថៅកែក្រុមហ៊ុនមួយនេះថា មានចេតនាចង់រំលាយសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU) ទើបថៅកែក្រុមហ៊ុនខាងលើនេះ មិនចេញមុខដោះស្រាយវិវាទការងារ។ ពួកគាត់បានផ្ញើសារទៅកាន់រដ្ឋាភិបាល និងក្រសួងការងារ ដែលមានលោក ហេង សួរ ជារដ្ឋមន្រ្ដីថា ពួកគាត់នៅតែរក្សាគោលជំហរទាមទាររហូតទាល់តែមានដំណោះស្រាយជូនពួកគាត់៕