សង្គមស៊ីវិលថា ការដំឡើងពន្ធពីអាមេរិក អាចធ្វើឱ្យកម្មករបាត់បង់ការងារ

សង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាលស្វែងរកកិច្ចចរចាជាបន្ទាន់ជាមួយភាគីសហរដ្ឋអាមេរិក ដើម្បីធ្វើយ៉ាងណារក្សាស្ថិរភាពទីផ្សារ ចៀសវាងកុំឱ្យមានការបិទរោងចក្រ ដែលអាចធ្វើឱ្យកម្មករបាត់បង់ការងារ។ ការស្នើនេះធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិកបានសម្រេចដំឡើងពន្ធ៤៩%លើទំនិញនាំចូលពីប្រទេសកម្ពុជា។