តុលាការសម្រេចដកហូតសិទ្ធិធ្វើនយោបាយមួយជីវិតពីលោក រ៉ុង ឈុន និងផ្ដន្ទាទោស៤ឆ្នាំ

ទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន បានលើកឡើងថា ការសម្រេចរបស់តុលាការដកហូតសិទ្ធិធ្វើនយោបាយរបស់លោកមួយជីវិត ជារឿងអយុត្តិធម៌ និងជារឿងនយោបាយ មិនមែនជាការអនុវត្តច្បាប់នោះទេ។ លោកបញ្ជាក់ថា លោកនឹងជជែកជាមួយមេធាវី ដើម្បីប្ដឹងទាស់ការសម្រេចនេះ ទៅកាន់សាលាឧទ្ធរណ៍។

ប្រតិកម្ម​របស់​លោក រ៉ុង ឈុន នេះ បាន​ធ្វើ​ឡើង​ក្រោយ​ពេល​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​០៥ ខែ​ឧសភា​នេះ បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោសឱ្យ លោក រ៉ុង ឈុន ជាប់​ពន្ធនាគារ​រយៈពេល​៤​ឆ្នាំ ពិន័យ​ជា​ប្រាក់​៤​លាន​រៀល និង​ដកហូត​សិទ្ធិ​ធ្វើ​នយោបាយ​មួយ​ជីវិត ក្នុង​សំណុំ​រឿង​បទ​មិន​រាងចាល​ពាក់ព័ន្ធ​បទ​ញុះញង់​រឿង​ព្រំដែន​កម្ពុជា​និង​វៀតណាម។

លោក រ៉ុង ឈុន បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា បើ​ផ្អែក​លើ​អង្គហេតុ​លោក​មិន​បាន​ប្រព្រឹត្តិ​ខុស​ច្បាប់​ឡើយ ព្រោះ​លោក​ធ្វើ​នយោបាយ ត្រូវ​តែ​ចុះ​ជួប​ពលរដ្ឋ ថ្លែង​សារ​នយោបាយ និង​ផ្ដល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន។

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ​រូប​នេះ ក៏​បាន​ផ្ដាំផ្ញើ​ទៅ​អ្នក​គាំទ្រ​គណបក្ស​កម្លាំង​ជាតិ កុំ​ឱ្យ​បាក់​ទឹក​ចិត្ត តែ​ត្រូវ​រឹងមាំ ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​បោះឆ្នោត​ឆ្នាំ​២០២៧ និង​ឆ្នាំ​២០២៨​ខា​មុខ៕

សូមលោកអ្នកនាងរង់ចាំអានព័ត៌មានពិស្ដារជុំវិញរឿងនេះ៖

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។