លោក កឹម សុខា បាត់បង់សិទ្ធិគ្រប់យ៉ាងសូម្បីសិទ្ធិជូនពរពលរដ្ឋឆ្នាំថ្មី

ប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ដែលកំពុងជាប់ឃុំនៅក្នុងផ្ទះ បានបាត់បង់សិទ្ធិគ្រប់យ៉ាង រួមទាំងសិទ្ធិជូនពរឆ្នាំថ្មីដល់ពលរដ្ឋ។ មន្ត្រីបក្សកាន់អំណាចលោក សុខ ឥសាន លើកឡើងថា លោក កឹម សុខា មិនអាចធ្វើអ្វីៗបាននៅពេលនេះ គឺលោកត្រូវអនុវត្តតាមអំណាចសាលក្រមរបស់តុលាការ។