មេដឹកនាំចិនប្រកាសគាំទ្រគម្រោងព្រែកជីកហ្នូណនតេជោ

ព្រះមហាក្សត្រសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី អមដោយប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលជាច្រើនរូប យាងទៅទទួលស្វាគមន៍ដោយផ្ទាល់លោកប្រធានាធិបតីចិន ស៊ី ជីនពីង (Xi Jinping) នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃព្រហស្បតិ៍ ទី១៧មេសា។ រដ្ឋាភិបាលក៏បានរៀបចំឱ្យពលរដ្ឋ និងមន្ត្រីរាជការ ឈរគ្រវីទង់ជាតិកម្ពុជា-ចិន និងកាន់រូបថតមេដឹកនាំចិន ជាការស្វាគមន៍លោក ស៊ី ជីនពីង ទាំងនៅក្នុងព្រលានយន្តហោះ និងនៅតាមដងផ្លូវដែលក្បួនរថយន្តលោក ស៊ី ជីនពីង ធ្វើដំណើរ។