ប័ណ្ណសារព័ត៌មាន

លោក លី រតនរស្មី ពីមេខ្យល់នាំពលករនៅស្រុកថៃ ក្លាយជាអ្នកបញ្ជាខ្មាន់កាំភ្លើង ក្រោយក្លាយជាទីប្រឹក្សាលោក ហ៊ុន សែន
ប្រភពមួយចំនួន បានលាតត្រដាងថា លោក លី រតនរស្មី ដែលជាអ្នកបញ្ជាឱ្យបាញ់សម្លាប់លោក លិម គិមយ៉ា គឺជាជនបង្កប់របស់គណបក្សប្រជាជនកម្ពុជា ដែលតាមឃ្លាំមើល និងរាយការណ៍ពីសកម្មជនប្រឆាំងនៅក្នុងប្រទេសថៃ ទៅកាន់រដ្ឋាភិបាលកម្ពុជា។ ពួកគាត់យល់ឃើញថា ការបញ្ជាឱ្យខ្មាន់កាំភ្លើងបាញ់សម្លាប់លោក លិម គិមយ៉ា នេះ មិនមែនជាគោលបំណងរបស់ លោក លី រតនរស្មី ឡើយ ប៉ុន្តែទំនងជាបញ្ជារបស់មេដឹកនាំបក្សកាន់អំណាច។

លោក ឃួង ស្រេង ពីមន្ត្រីខណ្ឌតូចតាចទៅជាអភិបាលក្រុងភ្នំពេញដោយសារស្នាដៃបម្រើគ្រួសារត្រកូលហ៊ុន
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង មានប្រវត្តិការងារក្នុងជួរស្ថាប័នរដ្ឋតាំងពីលោកមានតំណែងជាមន្ត្រីសាលាខណ្ឌតូចតាច រហូតដល់ពេលលោកត្រូវបានរដ្ឋាភិបាលអតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន តែងតាំងឱ្យធ្វើជាអភិបាល រាជធានីភ្នំពេញរហូតដល់ពេលបច្ចុប្បន្ន។

ប្រវត្តិលោក លិម គិមយ៉ា អតីតតំណាងរាស្ត្រសង្គ្រោះជាតិ ដែលគេធ្វើឃាតនៅប្រទេសថៃ
លោក លិម គិមយ៉ា ជាអ្នកនយោបាយខ្មែរដំបូងហើយ ដែលត្រូវបានឃាតកបាញ់សម្លាប់នៅក្នុងប្រទេសថៃ។ លោកបានក្លាយជាជនរងគ្រោះទីពីរ នៃអំពើឃាតកម្មបាញ់សម្លាប់អ្នកនយោបាយប្រឆាំង និងអ្នករិះគន់រដ្ឋាភិបាលក្នុងរយៈពេល ៨ឆ្នាំចុងក្រោយនេះ បន្ទាប់ពីឃាតកម្មលើបណ្ឌិត កែម ឡី កាលពីឆ្នាំ ២០១៦។

ប្រវត្តិ លោក យឹម ស៊ីណន ពីមេបាតុករ ក្លាយជាលលកធ្នាក់របស់លោក ហ៊ុន សែន
អតីតមេដឹកនាំចលនាយុវជនគណបក្សសង្គ្រោះជាតិនៅកូរ៉េខាងត្បូង លោក យឹម ស៊ីណន បានបោះបង់ចោលសមរភូមិនយោបាយប្រឆាំង ហើយងាកទៅបម្រើក្រុមដែលលោកធ្លាប់ហៅថា ជាជនផ្ដាច់ការនោះទៅវិញ។ ការប្ដូរជំហរនេះបានធ្វើឱ្យលោកក្លាយជាអ្នកធំ មានជីវិតហ៊ឺហាភ្លាមមួយរំពេច។ តើលោក យឹម ស៊ីណន មានប្រវត្តិយ៉ាងណា?

ប្រវត្តិលោក ប៉ែន បូណា មនុស្សបក្សប្រជាជន លាក់មុខក្នុងវិស័យសារព័ត៌មាន
រដ្ឋាភិបាលបន្តត្រកូលដឹកនាំដោយលោក ហ៊ុន ម៉ាណែត បានទាក់ទាញមនុស្សជាច្រើនប្រភេទឱ្យចូលរួមជាមួយ រាប់ចាប់តាំងពីអ្នកនយោបាយបក្សប្រឆាំង សង្គមស៊ីវិល សកម្មជន និងអ្នកសារព័ត៌មាន។ ក្នុងចំណោមអ្នកទាំងនោះ ក៏រួមមានអ្នកសារព័ត៌មាន លោក ប៉ែន បូណា ម្នាក់ផងដែរ។ តើលោក ប៉ែន បូណា មានប្រវត្តិយ៉ាងណា ហើយនរណាជាមេកោយពិតប្រាកដរបស់លោក?

តើ លី យ៉ុងផាត់ ជានរណា?
សហរដ្ឋអាមេរិកបានសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលនៅពេលថ្មីៗនេះ គឺការដាក់ទណ្ឌកម្មទៅលើអ្នកជំនួញដ៏មានឥទ្ធិពល និងសម្បូររឿងអាស្រូវរំលោភសិទ្ធិមនុស្សប្រចាំស្រុកខ្មែរ លោក លី យ៉ុងផាត់។ តើលោក លី យ៉ុងផាត់ មានប្រវត្តិយ៉ាងណា ហើយបានធ្វើអ្វីខ្លះ ទើបបានជារងទណ្ឌកម្មបែបនេះ?

តើចៅក្រមកាត់ក្ដីសំណុំរឿងយុវជនចលនាមាតាធម្មជាតិជានរណា?
យុវជនចលនាមាតាធម្មជាតិចំនួន ៥នាក់ បានជាប់ពន្ធនាគាររយៈពេលជាងមួយខែមកហើយ ក្រោយប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ អ្នកស្រី អ៊ុក រ៉េតគន្ធា សម្រេចឱ្យពួកគេជាប់ពន្ធនាគាររយៈពេលពី៦ ទៅ៨ឆ្នាំ ពីបទ «រួមគំនិតក្បត់» និង «ប្រមាថព្រះមហាក្សត្រ»។

តើលោក ដួង តារា អ្នកបង្កើតហ្វេសប៊ុកឱ្យលោក ហ៊ុន សែន មានប្រវត្តិបែបណា?
ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន មានមន្ត្រីជំនិតមួយរូប ដែលជាតារាហ្វេសប៊ុក (Facebook)។ មន្ត្រីរូបនោះតែងបង្ហោះរូបភាពរបស់ខ្លួនស្ទើរជារៀងរាល់ថ្ងៃ អមជាមួយនឹងសារផ្សេងៗ និងការលើកសរសើរការដឹកនាំរបស់ក្រុមគ្រួសារត្រកូលហ៊ុន។ មន្ត្រីម្នាក់នេះក៏ជាអ្នកជួយបង្កើតហ្វេសប៊ុកឱ្យលោក ហ៊ុន សែន ផងដែរ។ តើមន្ត្រីជំនិតរបស់លោក ហ៊ុន សែន រូបនេះ ជានរណា?

អ្នកស្រី ប៊ុន រ៉ានី ពីអតីតប្រពន្ធទាហានខ្មែរក្រហមមកជាស្ត្រីទី១ និងជាម្ដាយនាយករដ្ឋមន្ត្រី
អ្នកស្រី ប៊ុន រ៉ានី និងជាភរិយារបស់អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ធ្លាប់ជាស្ត្រីទី១ ដែលមានស្ថិតក្នុងតួនាទីរយៈពេលយូរជាងគេក្នុងប្រវត្តិសាស្ត្រ។ ពេលនេះអ្នកស្រីនៅជាប្រធានកាកបាទក្រហមកម្ពុជា ស្របពេលនេះអ្នកស្រីក៏នៅតែជាស្ត្រីមានឥទ្ធិពលកំពូលដែរគឺជាម្ដាយនាយករដ្ឋមន្ត្រីវិញម្ដង។ តើអ្នកស្រី ប៊ុន រ៉ានី មានប្រវត្តិយ៉ាងណា?