ភាពយន្តគំនូរជីវចលបែបរឿងព្រេងនិទានអំពីកុមារទេព ដែលមានមហិទ្ធិឫទ្ធិដ៏អស្ចារ្យ បានបំបែកឯតទគ្គកម្មនៃការលក់សំបុត្រភាពយន្ត ក្លាយជាភាពយន្តចិនដែលអាចរកចំណូលបានច្រើនបំផុតជាងពេលណាៗទាំងអស់ និងជាភាពយន្តមិនមែនហូលីវូដ (Hollywood) ដំបូងគេបង្អស់មួយ ដែលអាចរកចំណូលបានជាង១ពាន់លានដុល្លារ។ នៅទន្ទឹមពេលដែលភាពយន្តគំនូរជីវចលរឿង «Ne Zha 2» នេះ ត្រូវគេយកទៅបញ្ចាំងនៅឯបរទេស ភាពជោគជ័យនៃអំណាចស្រទន់ដ៏គួរឱ្យភ្ញាក់ផ្អើលតាមរយៈការត្រៀមខ្លួនក្លាយជាភាពយន្តគំនូរជីវចល ដែលអាចរកចំណូលបានច្រើនជាងគេបង្អស់ជាងពេលណាៗទាំងអស់នោះ កំពុងជំរុញទឹកចិត្តប្រជាជនចិនជាច្រើននាក់ឱ្យមានមោទនភាព និងទំនុកចិត្តថា វប្បធម៌ និងប្រពៃណីរបស់ពួកគេអាចមានសមត្ថភាពប្រកួតប្រជែងនៅលើឆាកអន្តរជាតិបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។