ប័ណ្ណសារព័ត៌មាន

អ្នកជំនាញព្រមានពីការបរិភោគសាច់ឆៅធ្វើឱ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរ
អ្នកជំនាញផ្នែកសុខភាពព្រមានអំពីគ្រោះថ្នាក់នៃការបរិភោគសាច់ឆៅដោយមិនបានចម្អិនឱ្យឆ្អិនល្អថា អាចបណ្ដាលឱ្យប៉ះពាល់ដល់សុខភាព។ ពួកគាត់អះអាងថា ការបរិភោគសាច់ឆៅអាចបង្កឱ្យអ្នកទទួលទានពុលអាហារដូចជា ក្អួតចង្អោរ រមួលពោះ ក្ដៅខ្លួន ឈឺក្បាល និងរាករូសជាដើម។

អ្នកជំនាញសុខាភិបាលជំរុញឲ្យបង្កើនការផ្សព្វផ្សាយអំពីផលប៉ះពាល់នៃភេសជ្ជៈផ្អែមខ្លាំង
អ្នកជំនាញសុខាភិបាលជំរុញដល់រដ្ឋាភិបាលឲ្យបង្កើនការផ្សព្វផ្សាយអំពីផលប៉ះពាល់នៃភេសជ្ជៈកំប៉ុង ដែលមានរសជាតិផ្អែមខ្លាំង ក្រោយពីក្រសួងអប់រំយុវជន និងកីឡា បានហាមឃាត់ការលក់ដូរ និងផ្សព្វផ្សាយអំពីភេសជ្ជៈប៉ូវកម្លាំងក្នុងបរិវេណសាលារៀន។

ហេតុដូចម្តេចបានជាស្ត្រីនិងយុវតី ភាគច្រើនខ្វះជាតិដែក?
កង្វះជាតិដែកបណ្តាលឲ្យស្លេកស្លាំងដោយសារខ្វះឈាមក្រហម អាចប៉ះពាល់ដល់ដំណេក ការគិត ថាមពល និងសតិអារម្មណ៍ជាដើម។ អ្នកដែលប្រថុយប្រថានខ្ពស់ខ្វះជាតិដែករួមមាន ស្ត្រីស្ថិតក្នុងវ័យបន្តពូជ ស្ត្រីអស់រដូវ ស្ត្រីមករដូវច្រើន និងស្ត្រីដែលបង្អត់អាហារខ្លួនឯងដោយចង់ស្គមជាដើម។

ពលរដ្ឋជំរុញឱ្យកម្ពុជាពង្រឹងគុណភាពសុខាភិបាល ដើម្បីកាត់បន្ថយការចំណាយរបស់ពលរដ្ឋទៅព្យាបាលនៅក្រៅប្រទេស
ពលរដ្ឋជំរុញឱ្យរដ្ឋាភិបាលពង្រឹងគុណភាព សេវាសុខាភិបាលក្នុងស្រុក ដើម្បីកាត់បន្ថយការចំណាយ របស់ពលរដ្ឋទៅព្យាបាលជំងឺនៅក្រៅប្រទេស។ ពួកគាត់ថា ជាច្រើនឆ្នាំមកនេះ វិស័យសុខាភិបាលនៅកម្ពុជា ពុំសូវមានគុណភាពក្នុងការព្យាបាលឱ្យបានត្រឹមត្រូវ ករណីនេះ ឱ្យពលរដ្ឋភាគច្រើន ខ្លាចរអា និង អស់ជំនឿចិត្ត។ ជាពិសេស បញ្ហាកង្វះក្រមសីលធម៌វិជ្ជាជីវៈ របស់បុគ្គលិកពេទ្យ ចំពោះអ្នកជំងឺ។