ប័ណ្ណសារព័ត៌មាន

សហគមន៍ស្នើឱ្យលោក ហ៊ុន ម៉ាណែត ទប់ស្កាត់បទល្មើសព្រៃឈើក្នុងឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល ក្រោយលោកចុះទៅតំបន់នោះ
ប្រជាសហគមន៍ការពារព្រៃឈើខេត្តកំពង់ស្ពឺស្នើឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជួយទប់ស្កាត់បទល្មើសព្រៃឈើក្នុងឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល នៅចំណុចខ្នងផ្សារ និងខ្នងក្រពើ ដែលជាកន្លែងទាក់ទាញភ្ញៀវទេសចរបោះតង់កម្សាន្ត និងថតរូបគយគន់ទេសភាព។

ការគ្រប់គ្រងសំរាមមិនសំរាមមិនបានត្រឹមត្រូវកំពុងធ្វើឲ្យបាត់បង់សោភ័ណភាព និងបរិស្ថានតាមដងផ្លូវ
ការគ្រប់គ្រងសំរាមមិនបានត្រឹមត្រូវកំពុងធ្វើឲ្យដងផ្លូវមួយចំនួន ស្ទើរតែក្លាយទៅជាទីលានចាក់សំរាម បើទោះជារដ្ឋាភិបាលទទួលស្គាល់ និងបានដាក់ចេញនូវវិធានការដោះស្រាយយ៉ាងណាក្ដី ។ សកម្មជន និងអ្នកជំនាញបរិស្ថាន ស្នើដល់រដ្ឋាភិបាលឲ្យបង្កើនការផ្សព្វផ្សាយអប់រំ ឲ្យពលរដ្ឋយល់ដឹងពីការគ្រប់គ្រង និងបែងចែកសំណល់ និងប្លាស្ទិកឲ្យបានត្រឹមត្រូវ។

ក្រសួងបរិស្ថានដាក់ចេញគោលការណ៍អភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍ តែសហគមន៍បន្តរងការគំរាមកំហែង
ក្រសួងបរិស្ថានដាក់ចេញនូវគោលការណ៍អភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍ ក្នុងតំបន់ការពារធម្មជាតិ ដើម្បីឲ្យសហគមន៍មូលដ្ឋានទទួលបានប្រាក់ចំណូលប្រចាំថ្ងៃ តាមរយៈការផ្ដល់សេវាកម្មទេសចរណ៍ធម្មជាតិ ខណៈសហគមន៍មូលដ្ឋានកំពុងប្រឈមនឹងការគំរាមកំហែងស្ទើរគ្រប់រូបភាព ដោយសារការការពារធនធានធម្មជាតិ។

ពលរដ្ឋនៅខេត្តមណ្ឌលគិរី ទាមទារឲ្យអាជ្ញាធរបញ្ឈប់គម្រោងអាជីវកម្មរ៉ែមាសនៅក្នុងភូមិអន្ទ្រងសែនជ័យ
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរខេត្តមណ្ឌលគិរី បានចេញលិខិតអះអាងថា អាងស្តុកទឹកអាស៊ីដរបស់ក្រុមហ៊ុន ដែលពលរដ្ឋលើកឡើងមិនធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងសុខភាពរបស់ពលរដ្ឋនោះឡើយ។