ប័ណ្ណសារព័ត៌មាន

អ្នកជំនាញថា ពលរដ្ឋជាច្រើនកំពុងជួបវិបត្តិជំងឺផ្លូវចិត្តធ្ងន់ធ្ងរដោយសារតែបញ្ហាសេដ្ឋកិច្ចគ្រួសារធ្លាក់ចុះ
អ្នកជំនាញផ្នែកសុខាភិបាល និងសុខភាពផ្លូវចិត្តលើកឡើងថា បច្ចុប្បន្នមានពលរដ្ឋ កាន់តែច្រើនជួបវិបត្តិផ្លូវចិត្តធ្ងន់ និងស្រាល ដោយសារតែបញ្ហាសេដ្ឋកិច្ច គ្រួសារខ្វះខាត ជំពាក់បំណុល និងវិបត្តិសង្គមផ្សេងៗ ខណៈដែលរដ្ឋាភិបាល នៅមិនពុំទាន់ដោះស្រាយបញ្ហានេះឱ្យមានប្រសិទ្ធភាពនោះទេ។ ពួកគាត់ថា វិបត្តិផ្លូវចិត្តនេះជាបញ្ហាធំដែលរដ្ឋាភិបាលត្រូវទទួលខុសត្រូវព្រោះពាក់ព័ន្ធនឹងអាយុជីវិតពលរដ្ឋ។

ធនាគារជាតិនៃកម្ពុជាដកហូតអាជ្ញាប័ណ្ណក្រុមហ៊ុន «ហួយវ័ន ផេ» របស់លោក ហ៊ុន តូ
ធនាគារជាតិនៃកម្ពុជាបានដកហូតអាជ្ញាប័ណ្ណក្រុមហ៊ុន ហួយវ័ន ផេ (Huione Pay) របស់លោក ហ៊ុន តូ ដែលរងការចោទប្រកាន់ជាយូរមកហើយថា ក្រុមហ៊ុននេះគឺដើរតួយ៉ាងសំខាន់ ដើម្បីប្រតិបត្តិការទូទាត់លាងលុយកខ្វក់រាប់សិបពាន់លានដុល្លារឱ្យក្រុមសង្គមងងឹត ឬក្រុមឆបោកតាមអនឡាញ (Online)។ ទោះមានការដកអាជ្ញាប័ណ្ណក្រុមហ៊ុននេះក៏ក្រុមភ្នាក់ងាររបស់កម្មវិធី «ហួយវ័ន ផេ» នៅតែបន្តប្រតិបត្តិការទូទាត់ដូរលុយតាមរយៈកម្មវិធីនេះដដែល។

កសិកររិះគន់រដ្ឋមន្ត្រីក្រសួងធនធានទឹកថា អសមត្ថភាពដោះស្រាយបញ្ហាខ្វះខាតទឹកធ្វើស្រែ
ប្រជាកសិករមួយចំនួនរិះគន់រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមថា គ្មានវិធានការជាក់លាក់ជួយដោះស្រាយបញ្ហាខ្វះខាតទឹកធ្វើស្រែចម្ការ តែបែរជាឱ្យពលរដ្ឋផ្អាកធ្វើស្រែចម្ការរបរចិញ្ចឹមជីវិតរបស់ពួកគាត់ទៅវិញ។ ការរិះគន់នេះធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមអំពាវនាវឱ្យកសិករត្រូវចេះប្រើប្រាស់ទឹកធ្វើស្រែចម្ការដោយសន្សំសំចៃ និងមិនត្រូវធ្វើស្រែលើសពីផែនការរបស់រដ្ឋាភិបាលនោះទេ ចៀសវាងខ្វះខាតទឹកធ្វើស្រែនៅរដូវប្រាំង។

ស៊ីម៉ាកគ្រោងកែច្នៃសំណល់គ្រាប់មីន និងយុទ្ធភណ្ឌសង្គ្រាមទៅជាវត្ថុអនុស្សាវរីយ៍លក់ឱ្យអ្នកទេសចរ
មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នឹងឈប់យកគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ដែលអាចកែច្នៃបានទៅកំទេចចោលហើយ គឺមជ្ឈមណ្ឌលនឹងយកសំណល់ទាំងអស់នោះទៅកែច្នៃធ្វើជាវត្ថុអនុស្សាវរីយ៍លក់ឱ្យអ្នកទេសចរវិញ។ ការចាប់ផ្ដើមកែច្នៃសំណល់ជាតិផ្ទុះ ឱ្យទៅជាវត្ថុអនុស្សាវរីយ៍នេះ គឺមានការជួយបណ្ដុះបណ្ដាលជំនាញនិងបច្ចេកទេសពីអង្គការអនដឺរ៉ូត (On The Road) របស់ប្រទេសជប៉ុន។

អ្នកឃ្លាំមើលជំរុញរដ្ឋាភិបាលឱ្យទប់ស្កាត់ឧក្រិដ្ឋកម្មជួញដូរមនុស្ស និងឆបោកទើបការពារកេរ្តិ៍ឈ្មោះកម្ពុជា ទាក់ទាញទេសចរណ៍
អ្នកឃ្លាំមើលជំរុញឱ្យរដ្ឋាភិបាលទប់ស្កាត់ឧក្រិដ្ឋកម្មជួញដូរមនុស្ស និងឆបោកទើបអាចស្តារមុខមាត់ប្រទេសកម្ពុជា និងទាក់ទាញភ្ញៀវទេសចរបរទេសនៅលើពិភពលោកបាន។ ការលើកឡើងនេះ បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បដិសេធការចុះផ្សាយរបស់បណ្ដាញព័ត៌មានអន្តរជាតិអំពីការរីករាលដាលនូវអំពើឧក្រិដ្ឋកម្មនៅកម្ពុជា ក្រោយពេលលោកអំពាវនាវដល់មន្រ្តីរបស់លោក និងអ្នកពាក់ព័ន្ធទាំងអស់ឱ្យចូលរួមផ្សព្វផ្សាយរូបភាពវិជ្ជមានពីកម្ពុជាជំរុញឱ្យភ្ញៀវទេសចរមកលេងកម្ពុជា និងអភិវឌ្ឍវិស័យទេសណ៍ជាតិ។

អ្នកប្រកបអាជីពផលិតសម្ភារៈមរតកវប្បធម៌បុរាណ ជំរុញឱ្យរដ្ឋាភិបាលជួយរកទីផ្សារ
អ្នកប្រកបអាជីពផលិតសម្ភារៈមរតកវប្បធម៌បុរាណ ជំរុញឱ្យរដ្ឋាភិបាល ជួយរកទីផ្សារ ជូនពួកគាត់ឱ្យបានទូលំទូលាយ ខណៈ ដែលនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត បានអំពាវនាវ ឱ្យពលរដ្ឋទូទាំងប្រទេសប្រារព្ធទិវាវប្បធម៌ជាតិលើកទី២៧ ដើម្បីលើកកម្ពស់មនសិការស្នេហាជាតិ របស់ពលរដ្ឋ និងដើម្បីចូលរួមរក្សាកេរដំណែលវប្បធម៌បុរាណ។

ពលរដ្ឋខេត្តកំពង់ឆ្នាំងគ្រោងឡើងតវ៉ានៅភ្នំពេញ ដើម្បីសុំរដ្ឋាភិបាលបន្តរកស៊ីរាវលៀសតាមបឹងទន្លេសាប
តំណាងប្រជានេសាទរាប់រយគ្រួសាររស់នៅក្នុងស្រុកចំនួន៣ ក្នុងខេត្តកំពង់ឆ្នាំងព្រមានថា នឹងប្រមូលផ្ដុំគ្នាសាជាថ្មី ឡើងតវ៉ានៅខាងមុខផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងរាជធានីភ្នំពេញ ដើម្បីស្នើសុំការអនុញ្ញាតបន្តរកស៊ីរាវលៀសខ្ចៅខ្យង និងនេសាទត្រីលក្ខណៈគ្រួសារ។ ពួកគាត់បានស្នើសុំដល់អាជ្ញាធរខេត្តកំពង់ឆ្នាំងឱ្យបញ្ឈប់ការគំរាមកំហែងប្រជានេសាទ និងអះអាងថា ការប្រកបរបរនេសាទលក្ខណៈគ្រួសាររបស់ពួកគាត់មិនមែនជាការប្រព្រឹត្តបទល្មើសនេសាទឡើយ។

អ្នកភូមិត្រពាំងទម្លាប់ខេត្តតាកែវប្រកបអាជីពភ្ញាស់ពងទាកូនលក់ដោះស្រាយជីវភាព
ពងទាកូនជាប្រភេទអាហារសម្រន់មួយប្រភេទដែលពលរដ្ឋខ្មែរនិយមចូលចិត្តបរិភោគ ហើយអ្នកខ្លះទៀតយកពងទាកូននេះទៅច្នៃធ្វើជា ស៊ុប និងស្ងោរលក់ដើម្បីរកប្រាក់ចំណូលចិញ្ចឹមជីវិត។ លើសពីនេះ ពងទាកូនក៏ជាអាហារប៉ូវមានប្រយោជន៍ដល់សុខភាព និងជួយបង្កើនថាមពលដល់រាងកាយផងដែរ។