ចំពោះលោកអ្នកដែលមានទូរស័ព្ទភាសាខ្មែរ ហើយអាចភ្ជាប់អ៊ីនធឺណិតបាន ដូចជាទូរស័ព្ទ Hello និង Nokia S40 មួយចំនួន លោកអ្នកអាចចូលទៅកាន់គេហទំព័រវិទ្យុអាស៊ីសេរី ភាសាខ្មែរ khmer.rfa.org ដើម្បីអានព័ត៌មាន ឬទាញយក (ឯកសារ) mp3 យកទៅស្ដាប់។
ចំពោះទូរស័ព្ទផ្សេងៗ ប្រសិនបើមានកម្មវិធី Java លោកអ្នកអាចទាញយកឧបករណ៍របស់ក្រុមហ៊ុន AngkorOne (mobile.angkorone.com) សម្រាប់អានចំណងជើងអត្ថបទក្នុងគេហទំព័ររបស់វិទ្យុអាស៊ីសេរី។
ក្រៅពីនេះ អ្នកប្រើទូរស័ព្ទឆ្លាតវៃ (Smart phone) មួយចំនួន ដែលពុំមានភាសាខ្មែរ លោកអ្នកក៏អាចទាញយកឧបករណ៍ដើម្បីអានភាសាខ្មែរនៅលើគេហទំព័របានដែរ។
-Windows Mobile: ទាញយកឧបករណ៍ដំឡើងពុម្ពអក្សរយូនីកូដខ្មែរនៅទីនេះ ៖ http://khmermac.com/viewtopic.php?f=20&t=48 ឬរបៀបប្រើប្រាស់ភាសាខ្មែរ http://nokorsoft.com, http://khmertype.com
-iPhone: ទាញយកឧបករណ៍ដំឡើងពុម្ពអក្សរយូនីកូដខ្មែរនៅទីនេះ៖ http://code.google.com/p/khmeriphone
-Nokia N900: អានអត្ថបទទាក់ទង នៅទីនេះ។
-Android: ទាញយកឧបករណ៍សម្រាប់ស្ដាប់វិទ្យុអាស៊ីសេរី៖ http://khnews.info/rfa/RFAKhmer.apk